វគ្គបណ្តុះបណ្តាលលើជំនាញភ្នាក់ងារអចលនវត្ថុ (ឥតគិតថ្លៃ)

វគ្គអ្នកវាយតម្លៃអចលនវត្ថុ

ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2025 (មួយខែមុន)

សំរាប់បងប្អូនដែលមានបំណងប្រឡូកក្នុងវិស័យអចលនវត្ថុ ទាំងភ្នាក់ងារ ការបើកក្រុមហ៊ុន ការរៀបចំផែនការអាជីវកម្ម ។ល។ អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ នូវជំនាញ និងមុខវិជ្ជាដូចខាងក្រោម៖

1) ស្វែងយល់ពីវិស័យអចលនវត្ថុនៅកម្ពុជា ការវិវត្តន៍ និងការរីកចំរើនជាបន្តបន្ទាប់ក្នុងវិស័យអចលនវត្ថុ ។ 

2) ស្វែងយល់ពីច្បាប់ និងបទបញ្ញត្តិស្តីពីអចលនវត្ថុ (មានដូចជា ច្បាប់ភូមិបាល ច្បាប់ស្តីពីខុនដូ ច្បាប់ស្តីពីការគ្រប់គ្រងបុរី និងបទបញ្ញត្តិស្តីពីប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង និង ប្លង់ទន់) ។ល។) 

3) ស្វែងយល់ពីកម្មសិទ្ធិដីធ្លី ការចុះបញ្ជី និងការផ្ទេរកម្មសិទ្ធិ (ប្លង់រឹង និង ប្លង់ទន់)

4) ទទួលបាននូវការបណ្តុះបណ្តាលលើការតាក់តែង និងសរសេរកិច្ចសន្យាផ្សេងៗ ដូចជា៖ 

- កិច្ចសន្យាទិញ-លក់អចលនវត្ថុ (ដី និង/ឬ ផ្ទះ)

- កិច្ចសន្យាជួលអចលនវត្ថុ (ដី និង/ឬ ផ្ទះ ឃ្លាំង វីឡា អាផាតម៉ិន ។ល។)

- កិច្ចសន្យាប្រគល់ និងទទួលសិទ្ធិដាក់លក់អចលនវត្ថុ ឬកិច្ចសន្យាស្តីពីកម្រៃជើងសា

- កិច្ចសន្យាប្រគល់ និងទទួលសិទ្ធិដាក់ជួលអចលនវត្ថុ ឬកិច្ចសន្យាស្តីពីកម្រៃជើងសា

- លិខិតស្នើសុំទិញអចលនវត្ថុ (Letter of Intent)

- លិខិតយល់ព្រមលក់អចលនវត្ថុ (Letter of Offer)

- គន្លឹះស្តីពីការវិនិយោគលើវិស័យអចលនវត្ថុ

- របៀបប្រមូលព័ត៌មានអចលនវត្ថុមកដាក់លក់ ឬ ជួល (Property Listings)

- ការធ្វើទីផ្សារដាក់លក់ ឬជួលអចលនវត្ថុ

- ការអភិវឌ្ឍន៍គម្រោង និងការធ្វើទីផ្សារលក់គម្រោង (ពិសេស គម្រោងដីឡូត៍ និងលំនៅដ្ឋានផ្សេងៗ) 

- ទទួលបានការប្រឹក្សាយោបល់ រយៈពេល ០១ឆ្នាំ ពេញ និងការផ្តល់ជូនឯកសារ គំរូកិច្ចសន្យា ទម្រង់ និងបែបបទផ្សេងៗពាក់ព័ន្ធនឹងការរកស៊ីក្នុងវិស័យអចលនទ្រព្យ ។

- និងចំណេះដឹងមួយចំនួនទៀត ពាក់ព័ន្ធនឹងវិស័យ ឬជំនាញភ្នាក់ងារអចលនវត្ថុ និងវាយតម្លៃ

5) ការបើកក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ឬវាយតម្លៃអចលនវត្ថុ 

6) ការរៀបចំ ឬសរសេរផែនការអាជីវកម្មសំរាប់ក្រុមហ៊ុនអចលនវត្ថុ ។ល។

Share
Sponsored AD1